វីធីទស្សន៏ទាយរកគូព្រេងតាមរយៈថ្ងៃកំណើត

ទស្សន៏ទាយគូរព្រេងរបស់លោកអ្នក តាមរយៈថ្ងៃកំណើត។ តើលោកអ្នកអាចទាយដឹងថាគូរព្រេង របស់លោកអ្នកជាមនុស្សរបៀបណា? អត្តចរិតយ៉ាងដូចម្តេចបានដោយគ្រាន់តែ ធ្វើការណែរនាំដូចខាងក្រោម ៖
គឺយកថ្ងៃ… ខែ… ឆ្នាំកំណើត របស់លោកអ្នក ជំនួសដោយលេខដូចខាងក្រោម ហើយយកមកបូកចូលគ្នា។
ឧ, ថ្ងៃពុធ = ៤, ខែមិនា = ៣, ឆ្នាំចរ = ១១, យើងបាន ៤+៣+១១ = ១៨ យក ១៨ បូកបញ្ជូលគ្នាទៀតគឺបាន លេខ ៩។

ថ្ងៃ៖

ថ្ងៃអាទិត្យ = ១ ថ្ងៃព្រហសត្បិ៏ = ៥
ថ្ងៃចន្ទ = ២ ថ្ងៃសុក្រ = ៦
ថ្ងៃអង្គារ = ៣ ថ្ងៃសៅរ៏ = ៧
ថ្ងៃពុធ = ៤

ខែ៖

ខែមករា = ១ ខែកក្កដា = ៧
ខែកុម្ភៈ = ២ ខែសីហា = ៨
ខែមិនា = ៣ ខែកញ្ញា = ៩
ខែមេសា = ៤ ខែតុលា = ១០
ខែឧសភា = ៥ ខែវិច្ឆិកា = ១១
ខែមិថុនា = ៦ ខែធ្នូ = ១២

ឆ្នាំកំណើត៖

ឆ្នាំជូត = ១ ឆ្នាំមមី = ៧
ឆ្នាំឆ្លូវ = ២ ឆ្នាំមមែ = ៨
ឆ្នាំខាល = ៣ ឆ្នាំវក = ៩
ឆ្នាំថោះ = ៤ ឆ្នាំរការ = ១០
ឆ្នាំរោង = ៥ ឆ្នាំចរ = ១១
ឆ្នាំម្សាញ់ = ៦ ឆ្នាំកុរ = ១២

សំណល់ស្មើរ ០

គូរព្រេងរបស់លោកអ្នក ជាមនុស្សនិស្ស័យក៏ល្អ ឋានៈក៏ល្អ ជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង ចូលចិត្តរាប់អានមិត្ត ចូលចិត្តចូលរួមសង្គម មានចិត្តមានៈតែអត់ធ្មត់។ គេជាមនុស្សដែលត្រូវការឲ្យអ្នកដទៃមកយកចិត្ត និងចូលចិត្តដើរលេងកំសាន្តគ្រប់ទីកន្លែង។ ពេលខ្លះ គេធ្វើរូមែនទិចណាស់។ តែសូមប្រយ័ត្នបន្តិច! ព្រោះគេជាមនុស្សព្រានសម្បើមណាស់។

សំណល់ស្មើរ ១

គេជាមនុស្សសម្បុរស និងជាមនុស្សមានរបៀប។ គេជាមនុស្សមានឧត្តមគតិ ហើយចង់ឲ្យអ្នកជាមនុស្សមានរបៀបរៀបរយ។ ដូចនេះ លោកអ្នកត្រូវធ្វើតាមចិត្តគេ។ បើធ្វើឲ្យគេទើសចិត្តពេលណានោះ គេអាចនឹងមិនសប្បាយចិត្តនឹងលោកអ្នកបាន។ គូព្រេងរបស់លោកអ្នកម្នាក់នោះ គឺជាមនុស្សស្នេហ៏ស្មោះ។ បើសិនជាគេដាក់ចិត្តស្រឡាញ់ហើយ គេប្រាដកជារៀបការនឹងលោកអ្នកមិនខាន។

សំណល់ស្មើរ ២

គេជាជំពូកមនុស្សមិនប្រកាន់ខ្លួន មានសម្បុរពីពណ៌ ជាមនុស្សសប្បាយរីករាយ មានរបៀបរបប ហើយជាមនុស្សស្មោះ។ គេជាមនុស្សចូលចិត្តធ្វើតាមចិត្តអ្នកដទៃ មាននិស្ស័យល្អ ចិត្តល្អ ហើយជាទីចូលចិត្តរបស់អ្នកផងទាំងពួង។គេងអាចជាមនុស្សព្រានបន្តិច តែនៅពេលស្រឡាញ់អ្នកណាហើយ គឺស្រឡាញ់អ្នកនោះតែម្តង គ្មានចិត្តវៀចវេនោះទេ។

សំណល់ស្មើរ ៣

គូព្រេងរបស់លោកអ្នក ជាមនុស្សសប្បុរស-លឿង មានមន្តស្នេហ៏ក្នុងការនិយាយស្តី និងមានទំនុកចិត្តលើខ្លួនឯងខ្ពស់។ សំរាប់រឿងគ្រប់យ៉ាង គេនឹងរៀបចំឲ្យលោកអ្នកជាស្រេច។ គេជាមនុស្សមានមិត្តភក្តិច្រើន ហើយគេម្នាក់នេះ ច្រើនមានតួនាទីជាប្រធានក្រុម និងមានឥទ្ធិពលអាចបង្គាប់បញ្ជាឲ្យអ្នកផ្សេងធ្វើតាមបាន។ គេជាមនុស្សដែលជាទីចូលចិត្តរបស់អ្នកផងទាំងពួង។

សំណល់ស្មើ ៤

គូព្រេងរបស់លោកអ្នក គឺជាមនុស្សសប្បាយរីករាយ កំប្លែង មិនប្រកាន់ខ្លួន ពួកែនិយាយស្តី មិនចូលចិត្តឲ្យអ្នកផ្សេងបង្គាប់បញ្ជា ហើយចូលចិត្តធ្វើតាមអ្វីដែលខ្លួនឯងគិតថាត្រូវ។ បើសិនជាគេតាំងចិត្ត ថាធ្វើអ្វីមួយហើយនោះ គេនឹងធ្វើវាឲ្យទាល់តែបានសំរេច។ មានពេលខ្លះ គេអាចនឹងទន់ជ្រាយបន្តិច តែជាមនុស្សមានជំនឿខ្ពស់។ គេអាចរាប់បានថាជាមនុស្សដែលគួរឲ្យស្រឡាញ់ម្នាក់ដែរ។

សំណល់ស្មើ ៥

គេជាមនុស្សដែលមានសម្បុរស ជាមនុស្សទឹកចិត្តល្អ សប្បាយរីករាយនឹងការនិយាយស្តី ជាមនុស្សទន់ភ្លន់ ហើយជាមនុស្សដែលពូកែប្រច័ណ្ឌ។ គេជាមនុស្សដែលពិបាកនឹងទស្សន៏ទាយចិត្តគំនិតណាស់។ គេជាមនុស្សដែលចូលចិត្តនិយាយត្រង់ទៅត្រង់មក។ ពេលខ្លះ គេអាចធ្វើខ្លួនគួរឲ្យស្រឡាញ់ និងជាមនុស្សដែលមានអារម្មណ៏ល្អ ហើយថែមទាំងសម្តីផ្អែមទៀតផង។

សំណល់ស្មើ ៦

គូរបស់លោកអ្នក ជាមនុស្សសម្បុរស ហើយមាននិស្ស័យល្អ។ គ្រប់យ៉ាងដែលលោកអ្នកចូលចិត្ត គេក៏ចូលចិត្តដែរ។ គេនឹងធ្វើតាមចិត្តលោកអ្នកជានិច្ច។ គេជាមនុស្សដែលចូលចំណោមគេចុះ ជាមនុស្សចូលចិត្តនិយាយស្តីមានមន្តស្នេហ៏ និងមានចិត្តចង់ឲ្យអ្នកដែលនៅក្បែរមានសេចក្តីសុខ។ ហេតុនេះហើយ ទើបគេក្លាយជាមនុស្សដែលអ្នកដទៃស្រឡាញ់ចូលចិត្ត។

សំណល់ស្មើ ៧

គេគឺជាមនុស្សមាននិស្ស័យទន់ភ្លន់ ស្មោះត្រង់នឹងស្នេហា មិនចូលចិត្តនៅមួយកន្លែង ហើយចូលចិត្តសប្បាយរីករាយ។ គេមិនចូលចិត្តឲ្យអ្នកផ្សេងបង្គាប់បញ្ជាឲ្យធ្វើនេះធ្វើនោះ និងជាមនុស្សឆាប់មានអារម្មណ៏ទន់ជ្រាយ។ ជួនកាល គេអាចជាមនុស្សស្ងប់ស្ងាត់ និងចូលចិត្តនៅកន្លែងស្ងាត់ម្នាក់ឯង។ គេជាមនុស្សដែលពូកែច្នៃប្រឌិត ហើយចូលចិត្តធ្វើអ្វីដោយខ្លួនឯង និងមិនចូលចិត្តពឹងពាក់អ្នកដទៃ។

សំណល់ស្មើ ៨

គេជាមនុស្សចូលចិត្តយកចិត្តអ្នកដទៃ និងចូលចិត្តទីដែលមានមនុស្សច្រើន។ គេនឹងមានភាពរីករាយនៅពេល ដែលបាននិយាយជាមួយអ្នកដទៃ។ គេចូលចិត្តធ្វើអ្វីដែលងាយៗ ស្លៀកពាក់សប្បាយៗ និងជាមនុស្សបើកចំហរ។ គេជាមនុស្សមិនចូលចិត្តលាក់រឿងសម្ងាត់ ហើយជាមនុស្សដែលស្មោះត្រង់នឹងរឿង ស្នេហា តែពូកែប្រច័ណ្ឌលេខមួយ។ គេនឹងថា្នក់ថ្នមលោកអ្នកបានយ៉ាងល្អ ហើយនឹងមិនឲ្យអ្នកណាម្នាក់មករញ៉េរញៃជាមួយលោកអ្នកបានឡើយ។

សំណល់ស្មើ ៩

គូព្រេងរបស់លោកអ្នក ជាមនុស្សមានសម្បុរស ជាមនុស្សម្នាក់ស្ងប់ស្ងាត់ចូលចិត្តគិតអ្វីដែលមិនដូចគេ និងមិនសូវខ្វល់ពីការគិតឃើញរបស់អ្នកផ្សេងឡើយ។ គេចូលចិត្តធ្វើខ្លួនជាអ្នកដឹកនាំ ហើយមានចរិករាងផ្តាច់ ការបន្តិចចូលចិត្តអង្គុយស្រមៃគិតអ្វីតែម្នាក់ឯង ព្រោះជាមនុស្សស្ងប់ស្ងៀមស្រាប់ទៅហើយ៕

ប្រភព៖ កវីលាក់ស្នេហ៍-ប្រលោមលោក

Leave a Reply

Your email address will not be published. Required fields are marked *