ចំណាយពេលវេលាស្វែងរកមនុស្សល្អៗសម្រាប់ជីវិតយើងប្រហែលជាហត់នឿយ….

ក្នុងមួយជីវិតយើង អាចជួបមនុស្សល្អៗច្រើននាក់ ប៉ុន្តែយើងអាចរស់នៅជាមួយមនុស្សល្អបានតែម្នាក់គត់ រស់នៅរហូតដល់ដង្ហើមចុងក្រោយ នោះគឺខ្លួនយើងជាមនុស្សល្អ។ យើងកើតទុក្ខដែលត្រូវបាត់បង់មនុស្សល្អៗជាច្រើននៅក្នុងជីវិត ប៉ុន្តែយើងនឹងមិនអាចរស់នៅបានទេ បើយើងបាត់បង់ខ្លួនឯងជាមនុស្សល្អម្នាក់។ អ្នកផ្សេងប្រហែលជារីករាយនៅពេលគេបានទទួលក្ដីសុខនៅក្នុងជីវិត ប៉ុន្តែចំពោះយើងវិញភាពរីករាយប្រហែលជាកើតមានឡើងនៅពេលយើងចែករំលែកក្ដីសុខដែលយើងមាន ទៅឲ្យមនុស្សដែលនៅជុំវិញយើង។ មានតែមនុស្សដែលមានក្ដីសុខក្នុងខ្លួនទេ ទើបអាចផ្ដល់វាទៅឲ្យអ្នកដទៃទៀតបាន។ មានតែមនុស្សដែលមានក្ដីស្រលាញ់ចំពោះខ្លួនឯងទេ ទើបដឹងថាត្រូវស្រលាញ់ចំពោះអ្នកដទៃយ៉ាងម៉េច។ ចំណាយពេលវេលាស្វែងរកមនុស្សល្អៗសម្រាប់ជីវិតយើងប្រហែលជាហត់នឿយ ជាងធ្វើខ្លួនឲ្យទៅជាមនុស្សល្អម្នាក់ទៅទៀត។ យើងគួរតែធ្វើខ្លួនឲ្យទៅជាមនុស្សដែលយើងចង់រស់នៅជាមួយរហូត…៕ រក្សាសិទ្ធដោយ៖ កូន…

Continue Reading →

ការមើលចរិតលក្ខណៈ Zodiac Part-2

Virgo (២៣សីហា-២២កញ្ញា) ដោយសារតែអ្នកជាមនុស្សស្រីដែលពូកែរករឿង ចាប់កំហុស និយាយស្តីបប៉ាច់ប៉ប៉ោចនិងមានចរិតដូចប្រុសច្រើន អ្នកពេញចិត្តបុរសដែលសម្របតាមអ្នក មានភាពទន់ភ្លន់ យកចិត្តអ្នក និងអាចធ្វើឱ្យអ្នកសប្បាយរីករាយបាន។ ដូចពាក្យចាស់ពោលថា មនុសស្រីចរិតប្រុស សមនឹងមនុស្សប្រុសចរិតដូចស្រី។ Libra (២៣កញ្ញា-២២តុលា) អ្នកជាមនុស្សស្រីដែលមានមន្តស្នេហ៍ រួសរាយ និងជាមនុស្សជាទីពេញនិយមដែលអាចចូលរួមក្រុមមនុស្សគ្រប់ស្រទាប់ក្នុងសង្គម ដូច្នេះអ្នកប្រាកដជាចង់បានបុរសដែលមានចរិតលក្ខណៈស្រដៀងគ្នាដែលមានភាពរីករាយ រួសរាយ និងពូកែបំប្លុកបំប្លែងជាមិនខាន។…

Continue Reading →

ការមើលចរិតលក្ខណៈ Zodiac Part-1

មនុស្សស្រីតែងតែប្រាថ្នាមនុស្សប្រុសដែលសាកសមនឹងខ្លួន តែពេលខ្លះរកមិនបានដូចចិត្តមិនដឹងថាមកពីមូលហេតុអ្វី។ តើអ្នកជឿលើតារានិករខែឆ្នាំកំណើតដែរឬទេ? ថ្ងៃនេះខ្ញុំនឹងលើកយកវិធីទស្សន៍ទាយតាមរយៈខែកំណើតរបស់អ្នក ហើយបង្ហាញប្រាប់អ្នកថា​ តើបុរសចរិតបែបណាដែលសាកសមនឹងអ្នកនោះ? អានហើយជួយប្រាប់ផងតើត្រូវប៉ុន្មានភាគរយដែរ។ តោះ! មកតាមដានគូស្នេហ៍ដែលសាកសមសម្រាប់នារីៗកើតក្នុងខែដូចខាងក្រោម៖ Aries (២១មិនា-១៩មេសា) នារីដែលកើតនៅក្នុងថ្ងៃខែនេះ បុរសដែលសាកសមនឹងអ្នក គឺជាបុរសដែលចូលចិត្តលេងហ្គេម មានគំនិតច្នៃប្រឌិតស្រមើស្រមៃខ្ពស់ និងចូលចិត្តធ្វើការឬដំណើរផ្សងព្រេង។ នៅជាមួយគេអ្នកនឹងគ្មានភាពច្រំដែល ឬធុញទ្រាន់នោះទេ ព្រោះគេតែងតែមានអ្វីប្លែកៗជានិច្ច។ Taurus…

Continue Reading →